ការការពារសុវត្ថិភាពនៅអង្គការ ​APOPO

APOPO ប្តេជ្ញាចង់បង្កើតលោកដ៏ប្រសើរជាងមុន និងមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប ដែលធ្វើឲ្យការការពារសុវត្ថិភាពក្លាយជាអាទិភាពមួយរបស់យើង។

APOPO ប្តេជ្ញាចង់បង្កើតលោកដ៏ប្រសើរជាងមុន និងមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប ដែលធ្វើឲ្យការការពារសុវត្ថិភាពក្លាយជាការប្រកាន់អាទិភាពមួយរបស់យើង។

នៅអង្គការ APOPO យើងមានការប្តេជ្ញាចិត្តក្នុងការបង្កើតវប្បធម៌មួយ ដែលមនុស្ស សត្វ និងបរិស្ថានត្រូវបានគោរព និងថែរក្សា និងការពារពីការរងគ្រោះ។

ប្រសិនបើអ្នកបានឃើញ ឬមានបទពិសោធន៍អំពីទង្វើណាមួយដែលផ្ទុយពីតម្លៃ ឬគោលនយោបាយការពារសុវត្ថិភាពនៅរបស់អង្គការ APOPO សូមកុំស្ទាក់ស្ទើរ ក្នុងការនិយាយអំពីរឿងនោះ។ អ្នកអាចជ្រើសរើសវិធីណាមួយដែលអ្នកមានអារម្មណ៍ថាសុវត្ថិភាព និងសមរម្យបំផុតសម្រាប់ខ្លួន។

របៀបរាយការណ៍ករណីពាក់ព័ន្ធនឹងការការពារសុវត្ថិភាព (Safeguarding Concern) 

ប្រសិនបើអ្នកធ្វើការជាមួយអង្គការ APOPO អ្នកអាចរាយការណ៍ទៅកាន់ អ្នកគ្រប់គ្រងផ្ទាល់ (Line Manager), ផ្នែកធនធានមនុស្ស (HR), ឬបុគ្គលដែលទទួលខុសត្រូវផ្នែកការការពារសុវត្ថិភាព នៅតំបន់របស់អ្នក(Local Safeguarding Focal Point) ពួកគាត់នឹងស្តាប់អ្នកដោយការរក្សាការសម្ងាត់ ធានាថាអ្នកទទួលបានការការពារ ការគាំទ្រ និងអនុវត្តនូវជំហានបន្ទាប់ដែលចាំបាច់។

ប្រសិនបើអ្នកចង់រាយការណ៍តាមរបៀបផ្លូវការជាងនេះ អ្នកអាចធ្វើបានដោយសម្ងាត់តាមរយៈវិធីដូចខាងក្រោម៖

  • តាមរយៈសំណុំបែបបទអនឡាញនេះ (online form)
  • តាមអ៊ីមែលទៅកាន់ complaints@apopo.org

របាយការណ៍ទាំងអស់ដែលផ្ញើតាមអ៊ីមែល ឬតាមសំណុំបែបបទអនឡាញនឹងត្រូវបានទទួលដោយអ្នកគ្រប់គ្រងរបាយការណ៍ឬមតិរិះគន់ផ្សេងៗ (Complaints Manager) របស់អង្គការ APOPO ដែលជាសមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាល។

គាត់នឹងធានាថារបាយការណ៍នីមួយៗត្រូវបានពិនិត្យដោយឆាប់រហ័ស យុត្តិធម៌ និងស្របតាមគោលនយោបាយការពារសុវត្ថិភាពរបស់ APOPO

អ្នកអាចជ្រើសរើស រាយការណ៍ដោយមិនបង្ហាញឈ្មោះ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាពក្នុងការរាយការណ៍។ ទោះជាយ៉ាងណា យើងសំណូមពរឱ្យអ្នកផ្តល់ព័ត៌មានទំនាក់ទំនង ដើម្បីឱ្យយើងអាចទាក់ទងតាមក្រោយ ក្នុងការបញ្ជាក់ព័ត៌មានបន្ថែម និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអ្នកដែលពាក់ព័ន្ធ។

ការបង្ហាញឈ្មោះរបស់អ្នក មិនបង្កហានិភ័យឬគ្រោះថ្នាក់ដល់អ្នកឡើយ។ អង្គការ APOPO នឹងរក្សារបាយការណ៍ទាំងអស់ជាការសម្ងាត់ និងការពារអ្នកដែលរាយការណ៍ដោយស្មោះត្រង់ ពីការសងសឹក ឬការរំលោភបំពាន។

ប្រសិនបើមាននរណាម្នាក់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ឬមានហានិភ័យខ្ពស់ សូមទាក់ទងសេវាបន្ទាន់ក្នុងតំបន់ ឬអ្នកគ្រប់គ្រងដែលអ្នកទុកចិត្ត ឬបុគ្គលដែលទទួលខុសត្រូវផ្នែកការការពារសុវត្ថិភាពដោយផ្ទាល់ ហើយបន្ទាប់មកធ្វើការរាយការណ៍ជាផ្លូវការដើម្បីអង្គការអាចតាមដាន និងអនុវត្តជំហានបន្ទាប់បាន។

សម្លេងរបស់អ្នកជួយឱ្យយើងរក្សាអង្គការ APOPO ឱ្យនៅតែជាស្ថាប័នដែលមានសុវត្ថិភាព មានការគោរព និងមានទំនួលខុសត្រូវចំពោះមនុស្សគ្រប់រូប។

សម្រាប់សំណួរណាដែលពាក់ព័ន្ធនឹងការការពារសុវត្ថិភាព (Safeguarding) សូមទាក់ទងប្រធានផ្នែកការការពារសុវត្ថិភាព និងប្រធានផ្នែកធនធានមនុស្ស តាមអ៊ីមែល៖ safeguarding@apopo.org